Circular No.011 MEF: Latest Developments in Fringe Benefit Tax superseded circular 002 of 2015

Circular No.011 MEF: Latest Developments in Fringe Benefit Tax superseded circular 002 of 2015

អនុលោមតាមបទប្បញ្ញត្តិនៃជំពូកទី២​ នៃច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤​ ខែកុម្ភះ ឆ្នាំ១៩៩៧​ និងប្រកាសលេខ១១៧៣ សហវ.ពដ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៣ ស្តីពីពន្ធលើប្រាក់បៀរវត្ស ដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងការប្រកបការងារប្រចាំថ្ងៃរបស់ កម្មករនិយោជិត​ នៃរោងចក្រ សហគ្រាសទាំងអស់ ប្រាក់ឧបត្ថម្ភមួយចំនួនដែលកម្មករនិយោជិតទទួលបានពីការបំពេញការងារ ត្រូវបានអនុគ្រោះដោយមិនគិតបញ្ចូល ទៅក្នុងមូលដ្ឋានគិតពន្ធលើប្រាក់បៀរវត្ស និងមិនមែនជាកម្មវត្ថុនៃពន្ធលើអត្ថប្រយោជន៍បន្ថែមទ។ ប្រាកឧបត្ថម្ភទាំងនោះមានដូចខាងក្រោម :

១. សោហ៊ុយធ្វើដំណើរពីទីកន្លែងស្នាក់នៅទៅទីកន្លែងធ្វើការ និងពីទីកន្លែងធ្វើការទៅកន្លែងស្នាក់នៅ ព្រមទាំងការឧបត្ថម្ភថ្លៃស្នាក់នៅឬការផ្ដល់កន្លែងស្នាក់នៅក្នុង បរិវេណទីកន្លែងធ្វើការ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ការងារ។

២.​ ប្រាក់ថ្លៃបាយដែលផ្ដល់ឲ្យកម្មករនិយោជិតទាំងអស់ដោយគ្មានបែងចែកតាមតួនាទីឬមុខងារ។

៣. មូលនិធិបេឡាសន្តិសុខសង្គមឬមូលនិធិសុខមាលភាពសង្គមក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់។

៤. ប្រាក់ធានារ៉ាប់រងសុខភាពឬបុព្វលាភធានារ៉ាប់រងអាយុជីវិតឬសុខភាពដែលផ្ដល់ឲ្យដល់កម្មករនិយោជិតគ្របើគ្នាដោយគ្មានការបែងចែកតាមតួនាទីឬមុខងារ។

៥. ប្រាក់ឧបត្ថម្ភទារកឬចំណាយទារកដ្ឋាន ដែលមានចែងក្នុងបទប្បញ្ញត្តិនៃច្បាប់ការងារ។

៦. ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាឬប្រាក់បំណាច់នៃការបញ្ឈប់លែងឲ្យធ្វើការ ក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់ការងារ។

ដើម្បីទទួលបានការអនុគ្រោះខាងលើនេះ រោងចក្រ សហគ្រាស ត្រូវដាក់ជូនអគ្គនាយកដ្ឋានពន្ធដារនូវឯកសារដែលជាគោលនយោបាយឧបត្ថម្ភដលើកម្មករ និយោជិតរបស់ខ្លួន សម្រាប់រយ:ពេលកំណត់នីមួយៗ។

សារាចរនេះត្រូវបានដាក់ឲ្យប្រើប្រាស់ជំនួសសារាចរណែនាំលេខ ០០២​ សហវ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ស្តីពីការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់ បៀរវត្ស និងពន្ធលើអត្ថប្រយោជន៍បន្ថែម។

ទទួលបានសារាចរនេះ អគ្គនាយកដ្ឋានពន្ធដារ គ្រប់ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ គ្រប់រោងចក្រ សហគ្រាស ត្រូវសហការអនុវត្តឲ្យមានប្រសិទ្ធភាពនិងប្រកបដោយ ស្មារតីទទួលខុសត្រូវ ចាប់ពីចុះហត្ថលេានេះតទៅ។

ប្រសិនជាអ្នកមានចម្ងល់មួយចំនួនអពីបទប្បញ្ញត្តិទាំងលើនេះ ឬក៏ចង់ពិភាក្សាអំពីសារះប្រយោជន៍នៃមុខជំនួញរបស់អ្នកយ៉ាងណា សូមទំនាក់ទំនងមកកាន់លោក Mr. Lee Sang Yeop (sylee@smacct.com) ឬតាមរយះការអញ្ជើញរបស់អ្នកមកកាន់ការិយាល័យ SM Global Consultant។

Download PDF